ភាសាខ្មែរ (bhāsā khmɛ̄r)
យើងសូមអញ្ជើញស្ថាប័នរបស់អ្នកឱ្យតែងតាំងអ្នកសម្រាប់ 2025 (ឆ្នាំ 22) ពានរង្វាន់ Stevie® សម្រាប់ស្ត្រីក្នុងអាជីវកម្ម។
កម្មវិធីពានរង្វាន់អាជីវកម្មកំពូលលំដាប់ពិភពលោកនេះជាពិសេសសម្រាប់ស្រ្តីត្រូវបានបង្កើតឡើងដោយក្រុមអ្នកផលិតនៃកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិ (International Business Awards®) និងពានរង្វាន់អាជីវកម្មអាមេរិចកាំង (American Business Awards®) ដ៏មានកិត្យានុភាពមួយ។
ប្រសិនបើលោកអ្នកចង់ទទួលបានកញ្ចប់ចូលរួម មានការណែនាំពេញលេញអំពីរបៀបរៀបចំ និងការដាក់ស្នើការតែងតាំងរបស់ខ្លួន សូមដាក់អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកនៅទីនេះហើយយើងនឹងផ្ញើអ៊ីមែលទៅអ្នក។ យើងមានគោលការណ៏ឯកជនភាពតឹងរ៉ឹងខ្លាំងណាស់ហើយនឹងមិនចែករំលែកអាសយដ្ឋានអ៊ីមែលរបស់លោកអ្នកជាមួយអ្នកផ្សេងទៀតដោយសារហេតុផលណាមួយនោះឡើយ។
នេះគឺជាទំព័រតែមួយគត់នៅលើគេហទំព័រនេះដែលលោកអ្នកនឹងឃើញនៅក្នុងភាសានេះ។ ទំព័រទាំងអស់ផ្សេងៗទៀតគឺជាភាសាអង់គ្លេស ជាកញ្ចប់ចូលរួម។ នេះគឺដោយសារតែយើងតម្រូវឱ្យមានការស្នើតែងតាំងទាំងនោះត្រូវបានដាក់ជាភាសាអង់គ្លេស ដូច្នេះអ្នកជំនួញនៅទូទាំងពិភពលោកអាចចូលរួមក្នុងដំណើរការវិនិច្ឆ័យបានផងដែរ។
ពានរង្វាន់ Stevie Awards សម្រាប់ស្រ្តីក្នុងអាជីវកម្មទទួលស្គាល់នូវសមិទ្ធផលរបស់ស្ត្រីដែលជាសហគ្រិន នាយកប្រតិបត្តិ បុគ្គលិក និងអង្គភាពដែលពួកគេកំពុងប្រតិបត្តិការ នៅទូទាំងពិភពលោក។ អង្គភាពពានរង្វាន់ Stevie Awards ដែលជាអ្នកផ្តល់ពានរង្វាន់នេះមានទីស្នាក់ការនៅសហរដ្ឋអាមេរិច។ ពួកគេគឺជាអ្នករៀបចំការប្រកួតប្រជែងពានរង្វាន់ Stevie Awards ចំនួន ៨ ផ្សេងៗគ្នា ហើយលោកអ្នកអាចសិក្សាបន្ថែមអំពីពួកគេនៅគេហទំព័រ www.StevieAwards.com។ ពានរង្វាន់នៃកម្មវិធី Stevie Awards បានក្លាយទៅជារង្វាន់មួយក្នុងចំណោមរង្វាន់ដែលគេចង់បានបំផុតនៅលើពិភពលោក។
នៅឆ្នាំ 2024 ពានរង្វាន់ Stevie Award for Business Women ត្រូវបានបង្ហាញដល់អង្គការ និងបុគ្គលមកពីជាង 30 ប្រទេស។ ចុចត្រង់នេះដើម្បីមើលបញ្ជីឈ្មោះអ្នកឈ្នះឆ្នាំ 2024 ។
មានប្រភេទពានរង្វាន់ជាច្រើនប្រភេទដែលត្រូវជ្រើសរើសពីកម្មវិធីពានរង្វាន់ Stevie Awards សម្រាប់ស្រ្តីក្នុងអាជីវកម្ម។ ប្រសិនបើលោកអ្នកជ្រើសរើសចូលរួម លោកអ្នកនឹងជ្រើសរើសប្រភេទដែលសមស្របទៅនឹងសមិទ្ធផលនានាដែលអង្គភាពរបស់អ្នកស្វះស្វែងដើម្បីទទួលស្គាល់ និងរៀបចំស្នើការតែងតាំងរបស់អ្នកទៅតាមការណែនាំសម្រាប់ប្រភេទទាំងនោះ។ ក្នុងចំណោមប្រភេទនានានៃប្រភេទដែលអាចរកបាន មានរាយដូចខាងក្រោម:
- ពានរង្វាន់សម្រាប់ស្ត្រីជាបុគ្គលរួមមាន៖
- សហគ្រិនជាស្ត្រីឆ្នើមប្រចាំឆ្នាំ
- អ្នកច្នៃប្រឌិតជាស្ត្រីឆ្នើមប្រចាំឆ្នាំ
- នាយកប្រតិបត្តិជាស្ត្រីឆ្នើមប្រចាំឆ្នាំ
- បុគ្គលិកជាស្ត្រីឆ្នើមប្រចាំឆ្នាំ
- ពានរង្វាន់សម្រាប់អង្គភាព ឬក្រុមហ៊ុន (ដែលដឹកនាំ ឬកាន់កាប់ដោយស្ត្រី)
- ពានរង្វាន់ផ្នែកសេវាកម្ម និងផលិតផលថ្មី (ដែលបង្កើតឡើងសម្រាប់ស្ត្រី ឬដោយស្ត្រី)
- ពានរង្វាន់ផ្នែកទីផ្សារ និងការទំនាក់ទំនង (ដែលបង្កើតឡើងសម្រាប់ស្ត្រី ឬដោយស្ត្រី)
- ពានរង្វាន់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ (ដែលបង្កើតឡើងសម្រាប់ស្ត្រី ឬដោយស្ត្រី)
- ពានរង្វាន់ផ្នែកសមិទ្ធផល
បញ្ជី និងការពិពណ៌នានៃប្រភេទពានរង្វាន់ទាំងអស់ តម្រូវការសម្រាប់ការដាក់ពាក្យស្នើនីមួយៗ ថ្ងៃផុតកំណត់នៃការចុះឈ្មោះ និងការទាមទារការបង់ថ្លៃចូលរួមនានាត្រូវបានបញ្ជាក់នៅក្នុងកញ្ចប់ចូលរួម។
លទ្ធផលចុងក្រោយសម្រាប់អ្នកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ នឹងត្រូវប្រកាសនៅក្នុងពិធីជប់លៀងមួយក្នុងទីក្រុងញូវយ៉ក។ នៅក្នុងព្រឹត្តិការណ៍នោះ មេដាយមាស និងប្រាក់ Stevie ក៏ដូចជាមេដាយសំរឹទ្ធ នឹងត្រូវប្រគល់ជូនអ្នកឈ្នះ។
សូមទំនាក់ទំនងយើងខ្ញុំប្រសិនបើលោកអ្នកមានសំណួរអំពីកម្មវិធីពានរង្វាន់ Stevie Awards សម្រាប់ស្រ្តីក្នុងអាជីវកម្ម ឬអំពីកម្មវិធីណាមួយនៃពានរង្វាន់ Stevie Awards ផ្សេងទៀត។
កម្មវិធីពានរង្វាន់ Stevie Awards
អាសយដ្ឋាន៖ 10560 Main Street, Suite 519
Fairfax, Virginia 22030, USA
លេខទូរសព្ទ័: +1 703-547-8389
ទូរសារ: +1 703-991-2397
អ៊ីម៉ែល: help@stevieawards.com