ភាសាខ្មែរ (bhāsā khmɛ̄r)
យើងសូមអញ្ជើញស្ថាប័នរបស់អ្នកឱ្យដាក់ការតែងតាំងសម្រាប់ពានរង្វាន់ធុរកិច្ចអន្តរជាតិ 2024 (ប្រចាំឆ្នាំលើកទី 21) ដែលជាកម្មវិធីពានរង្វាន់ធុរកិច្ចឈានមុខគេរបស់ពិភពលោក។
ប្រសិនបើលោកអ្នកចង់ទទួលបានកញ្ចប់ចូលរួម មានការណែនាំពេញលេញអំពីរបៀបរៀបចំ និងការដាក់ស្នើការតែងតាំងរបស់ខ្លួន សូមដាក់អាសយដ្ឋានអ៊ីម៉ែលរបស់លោកអ្នកនៅទីនេះហើយយើងនឹងផ្ញើអ៊ីមែលទៅអ្នក។ យើងមានគោលការណ៏ឯកជនភាពតឹងរ៉ឹងខ្លាំងណាស់ហើយនឹងមិនចែករំលែកអាសយដ្ឋានអ៊ីមែលរបស់លោកអ្នកជាមួយអ្នកផ្សេងទៀតដោយសារហេតុផលណាមួយនោះឡើយ។
នេះគឺជាទំព័រតែមួយគត់នៅលើគេហទំព័រនេះដែលលោកអ្នកនឹងឃើញនៅក្នុងភាសានេះ។ ទំព័រទាំងអស់ផ្សេងៗទៀតគឺជាភាសាអង់គ្លេស ជាកញ្ចប់ចូលរួម។ នេះគឺដោយសារតែយើងតម្រូវឱ្យមានការស្នើតែងតាំងទាំងនោះត្រូវបានដាក់ជាភាសាអង់គ្លេស ដូច្នេះអ្នកជំនួញនៅទូទាំងពិភពលោកអាចចូលរួមក្នុងដំណើរការវិនិច្ឆ័យបានផងដែរ។
ពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិគឺជាកម្មវិធីពានរង្វាន់ពិភពលោកតែមួយគត់ដែលទទួលស្គាល់សមិទ្ធផលនៅក្នុងគ្រប់ទិដ្ឋភាពនៃកន្លែងធ្វើការ។ អង្គភាពពានរង្វាន់ Stevie Awards អ្នកផ្តល់ពានរង្វាន់នេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ពួកយើងគឺជាអ្នករៀបចំការប្រកួតប្រជែងកម្មវិធីពានរង្វាន់ Stevie Awards ចំនួនប្រាំបីខុសគ្នា ដែលលោកអ្នកអាចស្វែងយល់នៅឯ www.StevieAwards.com ។ ពានរង្វាន់ Stevie Award បានក្លាយទៅជារង្វាន់មួយក្នុងចំណោមរង្វាន់ដែលគេចង់បានជាងគេបំផុតនៅលើពិភពលោក។
នៅឆ្នាំ 2023 ពានរង្វាន់ Stevie អន្តរជាតិត្រូវបានបង្ហាញដល់អង្គការ និងបុគ្គលមកពីជាង 60 ប្រទេស។ ចុចទីនេះដើម្បីមើលបញ្ជីឈ្មោះអ្នកឈ្នះសម្រាប់ឆ្នាំ 2023។
មានប្រភេទពានរង្វាន់ជាច្រើនប្រភេទដែលត្រូវជ្រើសរើសពីកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ។ ប្រសិនបើលោកអ្នកជ្រើសរើសចូលរួម លោកអ្នកនឹងជ្រើសរើសប្រភេទដែលសមស្របទៅនឹងសមិទ្ធផលនានាដែលអង្គភាពរបស់អ្នកស្វះស្វែងដើម្បីទទួលស្គាល់ និងរៀបចំស្នើរការតែងតាំងរបស់អ្នកទៅតាមការណែនាំសម្រាប់ប្រភេទទាំងនោះ។ ក្នុងចំណោមប្រភេទនានានៃប្រភេទដែលអាចរកបាន មានរាយដូចខាងក្រោម:
- ពានរង្វាន់ផ្នែកក្រុមហ៊ុនផ្តាច់គេក្នុងឆ្នាំ
- ពានរង្វាន់ផ្នែកទំនាក់ទំនងសាធារណៈ
- ពានរង្វាន់ផ្នែកសេវាកម្មអតិថិជន
- ពានរង្វាន់ផ្នែកធនធានមនុស្ស
- ពានរង្វាន់ផ្នែកបច្ចេកវិទ្យាពត៌មាន
- ពានរង្វាន់ផ្នែកគ្រប់គ្រង
- ពានរង្វាន់ផ្នែកទីផ្សារ
- គ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ រួមមានទាំងពានរង្វាន់វេប ពានរង្វាន់របាយការណ៍ប្រចាំឆ្នាំ ពានរង្វាន់ផ្នែកកម្មវិធី និងពានរង្វាន់ផ្នែកវីដេអូ
- ពានរង្វាន់ផ្នែកសមិទ្ធផលអាជីវកម្ម
- ពានរង្វាន់ផ្នែកផលិតផលថ្មី
បញ្ជីរាយនាម និងការពិពណ៌នាអំពីប្រភេទ តម្រូវការនៃការដាក់ពាក្យសម្រាប់នីមួយៗ ថ្ងៃផុតកំណត់ចុះឈ្មោះចូលរួម និងការបង់ថ្លៃចូលណាមួយដែលបានទាមទារត្រូវបានបញ្ជាក់នៅក្នុងកញ្ចប់ចូលរួម។
ក្នុងប្រភេទភាគច្រើន អ្នកមានជំរើសក្នុងការដាក់វីដេអូ ដែលមានរយៈពេលរហូតដល់ ប្រាំ (៥) នាទី ដែលនិយាយពីសមិទ្ធិផលរបស់អ្នកឬអង្គការអ្នកនៅក្នុងប្រភេទដែលអ្នកបានជ្រើសរើស ឬក៏សរសេរជាចម្លើយឆ្លើយតបទៅនឹងសំនួរក្នុងប្រភេទនីមួយៗ។
អ្នកឈ្នះនៃពានរង្វាន់ Stevie អន្តរជាតិឆ្នាំ 2024 នឹងត្រូវបានប្រកាសនៅថ្ងៃទី 14 ខែសីហា។ ពានរង្វាន់ Stevie រួមជាមួយនឹងមេដាយប្រាក់ និងសំរឹទ្ធនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ុបក្នុងខែតុលា។
សូមទាក់ទងមកយើងខ្ញុំប្រសិនបើមានសំនួរដែលលោកអ្នកអាចមានអំពីកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្ដរជាតិ ឬកម្មវិធី Stevie Awards ផ្សេងៗទៀត។
កម្មវិធីពានរង្វាន់ Stevie Awards
អាសយដ្ឋាន៖ 10560 Main Street, Suite 519
Fairfax, Virginia 22030, USA
លេខទូរសព្ទ័: +1 703-547-8389
ទូរសារ: +1 703-991-2397
អ៊ីម៉ែល: help@stevieawards.com